គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហការី សហការិនី និងមិត្តភក្តិទាំងអស់ជាទីមេត្រី!

កាលបរិច្ឆេទ: ០៩ មករា ២០២៥ / កសិកម្ម / Author : ATH Sokren

នៅឆ្នាំថ្មីឆ្នាំ២០២៥ នេះ យើងទាំងអស់គ្នាបានមកដល់ផ្លូវបំបែកមួយ នៅក្នុងពិភពមួយដែលពោរពេញទៅដោយការផ្លាស់ប្តូរឥតឈប់ឈរ។ ភាពស្រពេចស្រពិលនៅលើឆាកអន្តរជាតិ និងហានិភ័យនៃអស្ថិរភាពនៅលើសាកលលោកបានរម្លឹកយើងថា អ្វីៗមិនឋិតថេរឡើយ។

ប្រទេសជាតិរបស់យើងបានជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលរបស់យើងគឺជាសក្ខីភាពបញ្ជាក់ថា កម្លាំងរបស់យើងគឺស្ថិតនៅត្រង់ឯករាជ្យភាព និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់យើង។

យើងចេះសម្របតាមកាលៈទេសៈ ចេះបង្កើតច្នៃប្រឌិត និងអាចទទួលជោគជ័យបានទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀងយ៉ាងណាក៏ដោយ។

ក្រុមហ៊ុនខនហ្វីរេលកើតចេញពីឆន្ទៈចង់ថែរក្សាអភិរក្សបេតិកភណ្ឌធម្មជាតិ តាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព​ និងការអភិវឌ្ឍវិលសេដ្ឋកិច្ច​ជុំ។ គោលការណ៍មួយនេះដែលសង្កត់ធ្ងន់ទៅលើការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនរស់នៅតាមជនបទគឺជាគំរូមួយដែលយើងត្រូវតែបន្តដើម្បីកសាងអនាគតភ្លឺស្វាង។

កម្លាំងសាមគ្កី និងការច្នៃប្រឌិតរបស់យើង ព្រមទាំងការចូលរួមចំណែករបស់យើងក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពគឺជាគន្លឹះសំខាន់នាំទៅរកភាពជោគជ័យទៅថ្ងៃអនាគត។

សូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំនាំមកនូវភាពជោគជ័យ សុខភាពល្អ និងសុភមង្គលដល់យើងគ្រប់ៗគ្នា។

 

សួស្តីឆ្នាំថ្មី!